បន្ដបេសកកម្មនេះជាមួយយើង ដោយគ្រាន់ ស្កេនរូបខាងលើ ឬចូលរួមយោបល់របស់អ្នកតាមរយៈ

សុជីវធម៌នៃការបន្ទោរបង់ និងការសម្អាតក្រោយបន្ទោបង់រួច

សុជីវធម៌ក្នុងការបន្ទោបង់

នៅពេលដែលគេចង់ចូលបន្ទប់ទឹក ស៊ូណិតឲ្យគេឈានជើងឆ្វេងចូលមុន ហើយសូត្រថា៖ "بسم الله، اللهم إني أعوذ بك من الخبث والخبائث"

ចូរស្ដាប់នូវទូអាចូលបន្ទប់ទឹក

ត្រូវឈានជើងស្ដាំមកមុន ហើយសូត្រថា៖ "غفرانك"

គេហាមឃាត់អំពីការបន្ទោបង់ដាក់ក្នុងរន្ធដី(ឬក្រហែងដី) ព្រោះអាចមានសត្វនៅក្នុងនោះដែលអាចរំខានដល់វា ឬក៏វាអាចបង្កឲ្យមានគ្រោះថ្នាក់ដល់គេវិញ។

ការសម្អាតដោយទឹក

គឺជាការសម្អាតទ្វារមុខ និងទ្វារក្រោយ(ប្រដាប់ភេទ និងរន្ធគូទ)ដោយប្រើទឹក។

ការសម្អាតដោយដុំថ្ម ឬក្រដាស

គឺជាការសម្អាតទ្វារមុខ និងទ្វារក្រោយ(ប្រដាប់ភេទ និងរន្ធគូទ)ចំនួនបីដង ឬច្រើនជាងនេះដោយប្រើក្រដាស ឬដុំថ្ម ឬអ្វីផ្សេងទៀតដែលអាចសម្អាតបានស្អាតអំពីភាពកខ្វក់នោះបាន។

ហាហ្ទាស

គឺជាភាពកខ្វក់អរូបីដែលរារាំងរូបគេពីការប្រតិបត្តិសឡាតមុនពេលដែលគេមានភាពជ្រះស្អាត ហើយវាមិនមែនជាភាពកខ្វក់បែបរូបីដែលគេអាចមើលឃើញនោះទេ។

ទឹកស្អាត

ហាហ្ទាសត្រូវបានបំបាត់នៅពេលអ្នកមូស្លីមយកទឹកវូហ្ទុ ឬក៏ងូតទឹកសម្អាតខ្លួនដោយទឹកស្អាត ហើយទឹកស្អាត គឺសំដៅលើទឹកដែលមិនលាយឡំជាមួយនិងភាពកខ្វក់(ណាជិស)ដែលប៉ះពាល់ធ្វើឲ្យប្រែប្រួលពណ៌ រសជាតិ ឬក៏ក្លិនរបស់ទឹកនោះ។

ហាហ្ទាសតូច និងការយកទឹកវូហ្ទុ

នៅពេលដែលអ្នកមូស្លីមមានហាហ្ទាសតូច ចាំបាច់លើគេត្រូវយកទឹកវូហ្ទុដើម្បីសឡាត ហើយក្នុងចំណោមរូបភាពនៃការមានហាហ្ទាសតូច(ឬប្រការដែលនាំឲ្យដាច់ទឹកវូហ្ទុ)មានដូចជា៖

ការបង្ហោះពាក់ព័ន្ធ :

Post a Comment