យល់ដឹងអំពីបុគ្គលិកលក្ខណៈរបស់រ៉ស៊ូលុលឡោះ សអវ ជីវប្រវត្តិរបស់លោក ភាពជាព្យាការីរបស់លោក និងសិទ្ធិនានារបស់លោកមកលើប្រជាជាតិរបស់លោក។
ដឹងពីឧត្តមភាពនៃស៊ុណ្ណះ និងសៀវភៅស៊ុណ្ណះសំខាន់ៗ។
ស៊ុណ្ណះរ៉ស៊ូលុលឡោះ សអវ គឺជាវ៉ាហ៊ី(សារ)មួយរបស់អល់ឡោះជាម្ចាស់ដែលទ្រង់បានផ្តល់វាជាវ៉ាហ៊ីទៅកាន់ព្យាការីរបស់ទ្រង់ មូហាំម៉ាត់ សអវ ហើយវា(ស៊ុណ្ណះ)រួមជាមួយនឹងគម្ពីររបស់អល់ឡោះដ៏មហាខ្ពង់ខ្ពស់ គឺជាមូលដ្ឋានគ្រឹះ និងជាប្រភពនៃសាសនាឥស្លាម។ ហើយវាទាំងពីរនេះផងដែរ គឺជាចំណងដែលមិនអាចកាត់ផ្តាច់ពីគ្នាបាននៃកាលីម៉ះស្ហាហាហ្ទះទាំងពីរ لَا إِلَه إِلَّا الله وَشَهَادَة أَن مُحَمَّدًا رَسُول الله។ ជនណាហើយគ្មានជំនឿនឹងស៊ុណ្ណះ ជននោះក៏គ្មានជំនឿនឹងគម្ពីរគួរអានដែរ។