បន្ដបេសកកម្មនេះជាមួយយើង ដោយគ្រាន់ ស្កេនរូបខាងលើ ឬចូលរួមយោបល់របស់អ្នកតាមរយៈ

ធាតុពិតនៃសេចក្តីស្លាប់ និងជីវិត

មេរៀន ធាតុពិតនៃសេចក្តីស្លាប់ និងជីវិត

មេរៀន៖ ធាតុពិតនៃសេចក្តីស្លាប់ និងជីវិត

ស្វែងយល់ពីអត្ថន័យពិតនៃជីវិត ការសាកល្បង និងការត្រៀមខ្លួនសម្រាប់ជីវិតបន្ទាប់។

ធាតុពិតនៃសេចក្តីស្លាប់ និងជីវិត

អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតពួកយើងមកកាន់ជីវិតលោកិយនេះ គឺក្នុងគោលបំណងសាកល្បងយើង។ ការស្លាប់មិនមែនជាទីបញ្ចប់នៃអ្វីៗទាំងអស់នោះឡើយ តែវាជាការបញ្ចប់ដំណាក់កាលនៃការធ្វើតេស្ត ដើម្បីឈានចូលដំណាក់កាលដំបូងនៃជីវិតបរលោក ជាកន្លែងដែលមនុស្សទទួលបានផលពីទង្វើរបស់ខ្លួន។

និមិត្តរូបនៃសេចក្តីស្លាប់

អល់ឡោះជាម្ចាស់ទ្រង់មានបន្ទូលថា៖

"គឺជាម្ចាស់ដែលបានបង្កើតការស្លាប់ និងការរស់ ដើម្បីសាកល្បងពួកអ្នក តើអ្នកណាមួយក្នុងចំណោមពួកអ្នកដែលបានសាង អំពើល្អជាងគេ?"

(អាល់មុលក៍៖២)

ដូច្នេះ អ្នកមានជំនឿ និងកោតខ្លាច នឹងបានចូលឋានសួគ៌ ចំណែកអ្នកដែលវង្វេងនឹងត្រូវចូលឋាននរក។

ទោះបីជីវិតលោកិយនេះវែងឆ្ងាយយ៉ាងណាក៏ដោយ គង់តែមានទីបញ្ចប់។ ជីវិតដែលឋិតថេរ និងអស់កល្បជានិច្ច គឺមានតែនៅបរលោកប៉ុណ្ណោះ។

"តែថ្ងៃបរលោកវិញទេ ទើបវាជាការរស់នៅយ៉ាងពិតប្រាកដ ប្រសិនបើពួកគេបានដឹងមែននោះ"។

(អាន់កាពូត៖៦៤)

សូម្បីតែអ្នកនាំសាររបស់អល់ឡោះ ព្យាការីមូហាំម៉ាត់ ﷺ ក៏ទ្រង់បានប្រាប់ថាលោកនឹងត្រូវស្លាប់ដូចមនុស្សដទៃដែរ ហើយទាំងអស់គ្នានឹងជួបជុំគ្នានៅចំពោះមុខអល់ឡោះដើម្បីកាត់សេចក្តី។

"ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)នឹងត្រូវស្លាប់ ហើយពិតប្រាកដណាស់ ពួកគេក៏នឹងត្រូវស្លាប់ដែរ។ បន្ទាប់មក ពិតប្រាកដណាស់ ពួកអ្នកនឹងឈ្លោះប្រកែកគ្នានៅចំពោះមុខម្ចាស់របស់ពួកអ្នកនៅថ្ងៃបរលោក"។

(អាសហ្ស៊ូមើរ៖៣០-៣១)

រ៉ស៊ូលុលឡោះ ﷺ បានប្រៀបធៀបជីវិតលោកិយដ៏ខ្លីទៅនឹងអ្នកដំណើរដែលឈប់សម្រាកក្រោមម្លប់ឈើមួយរយៈ រួចបន្តដំណើរទៅមុខទៀត។ លោកមានប្រសាសន៍ថា៖

"តើខ្ញុំត្រូវធ្វើយ៉ាងណាចំពោះលោកិយ? ការពិត ខ្ញុំគ្រាន់តែដូចជាអ្នកធ្វើដំណើរចូលជ្រកក្រោមម្លប់ដើមឈើ បន្ទាប់មកចេញដំណើរចោលវា"។

(តៀរមីហ្ស៊ី៖២៣៧៧, អ៊ិពនូម៉ាហ្ជះ៖៤១០៩)

ព្យាការីយ៉ាក់កូប បានបណ្តាំដល់កូនៗរបស់គាត់ថា៖

"ពិតប្រាកដណាស់ អល់ឡោះបានជ្រើសរើសសាសនា(អ៊ីស្លាម)សម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកកុំស្លាប់ លើកលែងតែពួកអ្នកជាអ្នកកាន់សាសនាអ៊ីស្លាម"។

(អាល់ហ្ពាក៏រ៉ោះ៖១៣២)

គ្មាននរណាដឹងពីពេលវេលា ឬទីកន្លែងស្លាប់របស់ខ្លួនឡើយ ដូច្នេះ អ្នកមានសតិបញ្ញាគប្បីបំពេញពេលវេលារបស់ខ្លួនដោយអំពើល្អ និងមានប្រយោជន៍។

"រាល់ៗប្រជាជាតិ គឺមានការកំណត់ជីវិតរួចជាសេ្រច។ ដូចេ្នះ នៅពេលដែលការកំណត់ជីវិតរបស់ពួកគេបានមកដល់ ពួកគេមិនអាចសុំពន្យារពេល ឬសុំឲ្យវាកើតឡើងមុនពេលកំណត់បានឡើយ(ទោះបីជាមួយវិនាទីក៏ដោយ)"។

(អាល់អាក់រ៉ហ្វ៖៣៤)

នៅពេលព្រលឹងចាកចេញពីរូបកាយ ថ្ងៃបរលោកសម្រាប់បុគ្គលនោះបានចាប់ផ្តើមហើយ ដែលជាប្រការអាថ៌កំបាំងមួយ។ សាសនាឥស្លាមបានយកចិត្តទុកដាក់លើសិទ្ធិមនុស្សតាំងពីកំណើតរហូតដល់ស្លាប់ ដោយមានក្បួនច្បាប់ថែរក្សាសិទ្ធិអ្នកស្លាប់ និងក្រុមគ្រួសារសព។ អាល់ហាំទូលិលឡះ! ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះជាម្ចាស់។

ក្បួនច្បាប់ និងសុជីវធម៌ដែលទាក់ទងនឹងការស្លាប់

ការរៀបចំពិធីបុណ្យសព

អ្នកទៅសួរសុខទុក្ខអ្នកជំងឺ គប្បីបួងសួងឲ្យអ្នកជំងឺឆាប់ជា និងឲ្យជំងឺនោះជាការជម្រះបាបកម្ម។ រ៉ស៊ូលុលឡោះ ﷺ មានប្រសាសន៍ទៅកាន់អ្នកជំងឺថា៖

"لا بأس، طهور إن شاء الله"

(គ្មានបញ្ហាទេ វានឹងជម្រះនូវអំពើបាប អ៊ិនស្ហាអល់ឡោះ)

(ពូខរី៖៣៦១៦)
សួរសុខទុក្ខអ្នកជំងឺ

ត្រូវជ្រើសរើសពាក្យពេចន៍ល្អៗ លើកទឹកចិត្តអ្នកជំងឺ និងអំពាវនាវដោយគតិបណ្ឌិតទៅកាន់អល់ឡោះ។ ព្យាការី ﷺ បានធ្វើជាគំរូ ពេលទៅសួរសុខទុក្ខក្មេងប្រុសយូដាម្នាក់ ហើយបានអញ្ជើញគេឲ្យចូលសាសនាឥស្លាម។ ក្មេងនោះក៏បានចូលសាសនាឥស្លាម ហើយព្យាការី ﷺ បានមានប្រសាសន៍ថា៖ "រាល់ការសរសើរទាំងឡាយ គឺសម្រាប់អល់ឡោះដែលទ្រង់បានជួយសង្គ្រោះកេ្មងនេះពីភ្លើងនរក"។

(ពូខរី៖១៣៥៦)

នៅពេលសញ្ញានៃសេចក្តីស្លាប់លេចឡើង គេស៊ូណិតឲ្យបង្រៀន និងជំរុញអ្នកជំងឺឲ្យពោលកាលីម៉ះតាវហេទ៖ لاإله إلا الله (គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ត្រឹមត្រូវ មានតែអល់ឡោះ)។ រ៉ស៊ូលុលឡោះ ﷺ មានប្រសាសន៍ថា៖

"ចូរបង្រៀនដល់អ្នកដែលជិតស្លាប់នៃពួកអ្នកនូវពាក្យ لاإله إلا الله "។

(មូស្លីម៖៩១៦)

អ្នកណាដែលពាក្យចុងក្រោយរបស់គេគឺ لا إلهَ إِلا اللهُ នឹងបានចូលឋានសួគ៌។

(អាពូហ្ទាវូទ៖៣១១៦)

ពាក្យ តាវហេទ

គេស៊ូណិតឲ្យតម្រង់អ្នកជិតស្លាប់ទៅកាន់ទិសគិបឡាត់ (កាក់ហ្ពះ)។ រ៉ស៊ូលុលឡោះ ﷺ មានប្រសាសន៍ថា៖

"ពៃតុលហារ៉ម(កាក់ហ្ពះ) គឺជាគិបឡាត់របស់ពួកអ្នក ទាំងអ្នករស់ និងអ្នកស្លាប់"។

(អាពូហ្ទាវូទ៖២៨៧៥)

គេត្រូវដាក់អ្នកជិតស្លាប់ដេកផ្អៀងលើចំហៀងខាងស្តាំ ហើយតម្រង់មុខទៅកាន់គិបឡាត់ ដូចដាក់សពក្នុងលៀងហាត់ដែរ។

ទិសគិបឡាត់ កាក់ហ្ពះ
ការបង្ហោះពាក់ព័ន្ធ :

Post a Comment