បន្ដបេសកកម្មនេះជាមួយយើង ដោយគ្រាន់ ស្កេនរូបខាងលើ ឬចូលរួមយោបល់របស់អ្នកតាមរយៈ

ករណីពិសេសនៅក្នុងការជម្រះសម្អាត

ការជូតលើស្រោមជើង និងស្បែកជើងឃ្លុប

ក្នុងចំណោមការអនុគ្រោះរបស់សាសនាឥស្លាម គឺសាសនានេះបានអនុញ្ញាតឲ្យជនមូស្លីមអាចធ្វើការជូតទៅលើស្រោមជើង ឬស្បែកជើងឃ្លុបរបស់ខ្លួនបាននៅពេលយកទឹកវូហ្ទុជំនួសឲ្យការលាងជើងទាំងពីរ ដោយគ្រាន់តែផ្សើមដៃរបស់គេនឹងទឹក រួចយកទៅជូតពីលើស្រោមជើង ឬស្បែកជើងឃ្លុបដែលគេពាក់គ្របជិតជើងទាំងពីររបស់គេនោះ ដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌមួយចំនួន។

តើពេលណាដែលគេបង្គាប់ប្រើឲ្យធ្វើការជូតលើស្បែកជើងឃ្លុប?

គេបង្គាប់ប្រើឲ្យជូតលើស្បែកជើងឃ្លុបនិងស្រោមជើងនៅពេលដែលគេយកវូហ្ទុ ប្រសិនបើរូបគេបានពាក់វា(ស្បែកជើងឃ្លុប ឬស្រោមជើង)ក្នុងពេលដែលគេមានភាពជ្រះស្អាតពីហាហ្ទាសធំ ឬហាហ្ទាសតូច(បានងូតទឹកសម្អាតកាយ ប្រសិនបើគេមានហាហ្ទាសធំ និងបានយកទឹកវូហ្ទុ ប្រសិនបើគេមានហាហ្ទាសតូច)។

រយៈពេលនៃការជូតលើស្បែកជើងឃ្លុប និងស្រោមជើង

មួយថ្ងៃមួយយប់(២៤ម៉ោង)សម្រាប់អ្នកមិនធ្វើដំណើរ

បីថ្ងៃបីយប់(៧២ម៉ោង)សម្រាប់អ្នកធ្វើដំណើរ

ការជូតលើបង់រុំរបួស

បង់រុំ គឺសំដៅលើអ្វីដែលគេដាក់លើឬរុំលើអវៈយវៈ(ដែលត្រូវយកវូហ្ទុ)នៅពេលដែលមានការរងរបួសដោយការបាក់ ឬក៏របួស ដើម្បីឲ្យឆាប់ជាសះស្បើយ និងកាត់បន្ថយការឈឺចុកចាប់។

តើគេត្រូវជូតលើបង់រុំរបួសដោយរបៀបណា?

ចាំបាច់លើគេត្រូវលាងត្រង់កន្លែងដែលមិនមានបិទបង់រុំរបួស ហើយត្រូវជូតដោយដៃដែលផ្សើមដោយទឹកទៅលើកន្លែងដែលរុំដោយបង់រុំរបួសនោះ។

រយៈពេលនៃការជូតលើបង់រុំរបួស

ការជូតលើបង់រុំរបួសអាចបន្តជូតបានរហូត ដរាបណាគេចាំបាច់ត្រូវធ្វើដូច្នោះ ទោះបីជាយូរយ៉ាងណាក៏ដោយ តែចាំបាច់ត្រូវយកបង់រុំរបួសនោះចេញ ហើយលាងអវៈយវៈនោះដូចធម្មតានៅពេលដែលគេលែងត្រូវការវា(របួសជាសះស្បើយ)ហើយនោះ។

តាយ៉ាំមុម

នៅពេលដែលអ្នកមូស្លីមមិនអាចប្រើប្រាស់ទឹកនៅក្នុងការយកវូហ្ទុ ឬក៏មិនអាចងូតទឹកសម្អាតខ្លួនបានដោយសារមានជំងឺមិនអាចប៉ះទឹកបាន ឬគ្មានទឹក ឬក៏មានសម្រាប់គ្រាន់តែផឹកប៉ុណ្ណោះ ដូច្នេះ គេបង្គាប់ប្រើឲ្យធ្វើការតាយ៉ាំមុមជាមួយនឹងទឹកស្អាត រហូតទាល់តែមានទឹក ឬក៏គេអាចប្រើប្រាស់ទឹកបានវិញ។

របៀបតាយ៉ាំមុម

១. ជនមូស្លីមត្រូវយកដៃទាំងពីររបស់គេទះទៅលើដីចំនួនមួយដងគត់

២. យកដៃទាំងពីរដែលជាប់ដោយធូលីនោះជូតទៅលើមុខ

៣. ជូតខ្នងដៃខាងស្ដាំដោយបាតដៃឆ្វេង រួចជូតខ្នងដៃឆ្វេងដោយដៃស្ដាំវិញ។

ការបង្ហោះពាក់ព័ន្ធ :

Post a Comment