បន្ដបេសកកម្មនេះជាមួយយើង ដោយគ្រាន់ ស្កេនរូបខាងលើ ឬចូលរួមយោបល់របស់អ្នកតាមរយៈ

អាហ្សាន

មេរៀន អាហ្សាន (Adhan)

មេរៀន អាហ្សាន

អល់ឡោះជាម្ចាស់ទ្រង់បានដាក់បញ្ញត្តិច្បាប់លើជនមូស្លីមឲ្យធ្វើការអាហ្សាន ដើម្បីប្រកាសហៅមនុស្សលោកឲ្យមកប្រតិបត្តិសឡាត និងជាការជូនដំណឹងពីការចូលមកដល់នៃពេលវេលាសឡាត។

គោលបំណងមេរៀន
  • យល់ដឹងពីរបៀបអាហ្សាន
  • យល់ដឹងពីរបៀបអ៊ីក៏ម៉ះ
  • ដឹងពីឧត្ដមភាពនៃការសូត្រតាមអ្នកអាហ្សាន

១. ការអាហ្សាន និង អ៊ីក៏ម៉ះ

អល់ឡោះជាម្ចាស់ទ្រង់បានដាក់បញ្ញត្តិច្បាប់ឲ្យធ្វើការអាហ្សាន ដើម្បីប្រកាសហៅមនុស្សលោកឲ្យមកប្រតិបត្តិសឡាត និងជាការជូនដំណឹងដល់ពួកគេពីការចូលមកដល់នៃពេលវេលាសឡាត។

ការអាហ្សាន

ហើយទ្រង់ក៏បានដាក់បញ្ញត្តិច្បាប់ឲ្យធ្វើការអ៊ីក៏ម៉ះ ដើម្បីជាការជូនដំណឹងដល់ពួកគេពីការចាប់ផ្ដើមប្រតិបត្តិសឡាត។

តើគេដាក់បញ្ញត្តិច្បាប់ឲ្យធ្វើការអាហ្សានយ៉ាងដូចម្ដេច?

ដើមឡើយអ្នកមូស្លីម (ពេលដែលពួកគេទើបទៅដល់ម៉ាទីណះ) ពួកគេប្រមូលផ្ដុំគ្នា ហើយរង់ចាំការសឡាត ដោយគ្មាននរណាម្នាក់អាហ្សាន ឬប្រកាសហៅនោះទេ។ នៅថ្ងៃមួយ ពួកគេបានជជែកគ្នាអំពីរឿងនេះ។ អ្នកខ្លះបាននិយាយថា៖ «ចូរពួកអ្នកបង្កើតជួងមួយដូចជាជួងរបស់ពួកគ្រឹស្ទាន»។ អ្នកខ្លះទៀតថា៖ «ត្រូវបង្កើតត្រែមួយដូចជាត្រែរបស់ពួកជ្វីហ្វ»។ ខណៈនោះ អ៊ូមើរបាននិយាយថា៖ «ហេតុអ្វីបានជាពួកអ្នកមិនតែងតាំងបុរសម្នាក់ដើម្បីប្រកាសហៅមនុស្សលោកឲ្យមកប្រតិបត្តិសឡាតទៅ?» ពេលនោះ រ៉ស៊ូលុលឡោះ ﷺ លោកបានមានប្រសាសន៍ថា៖ «ឱពីឡាល! ចូរក្រោកឈរឡើង ហើយប្រកាសហៅ(មនុស្សលោក)ឲ្យមកប្រតិបត្តិសឡាត»។

ដកស្រង់ចេញពី ពូខរី៖៦០៤, មូស្លីម៖៣៧៧

២. ទម្រង់នៃការអាហ្សាន

គេបង្គាប់ប្រើឲ្យអាហ្សានដោយសំឡេងខ្លាំងៗ ដើម្បីឲ្យមនុស្សបានឮ ហើយមកប្រតិបត្តិសឡាត។

អ្នកអាហ្សាន
ទម្រង់អាហ្សាន
ទម្រង់អាហ្សាន
ទម្រង់អ៊ីក៏ម៉ះ (Iqamah)
ទម្រង់អ៊ីក៏ម៉ះ

៣. ការសូត្រតាមអ្នកអាហ្សាន

ចំពោះអ្នកដែលបានឮគេអាហ្សាន ស៊ូណិត (គួរអនុវត្ត) ឲ្យថាតាមពីក្រោយអ្នកអាហ្សានដូចអ្វីដែលអ្នកអាហ្សានបានពោល លើកលែងតែនៅពេលអ្នកអាហ្សានពោល៖

  • ពេលឮ حي على الصلاة
  • حي على الفلاح

... គឺយើងត្រូវពោលថា៖ لا حول ولا قوة إلا بالله (គ្មានអានុភាព និងកម្លាំងអ្វីឡើយ លើកលែងតែដោយសារអល់ឡោះ)។

ឌូអាក្រោយពេលអាហ្សានចប់

اللهم رب هذه الدعوة التامة والصلاة القائمة آت محمداً الوسيلة والفضيلة وابعثه المقام المحمود الذي وعدته

"ឱអល់ឡោះ! ម្ចាស់នៃការអំពាវនាវដ៏ពេញលេញនេះ និងការសឡាតដែលនឹងត្រូវគេប្រតិបត្តិ! សូមទ្រង់ប្រទានឱ្យមូហាំម៉ាត់នូវឋានៈអាល់វ៉ាស៊ីឡះ និងអាល់ហ្វឌីឡះ ហើយសូមទ្រង់ដាស់គាត់ឱ្យរស់ឡើងវិញនៅឋានសួគ៌ដ៏គួរឱ្យសរសើរ ដែលទ្រង់បានសន្យាជាមួយគាត់។"

ការបង្ហោះពាក់ព័ន្ធ :

Post a Comment