បន្ដបេសកកម្មនេះជាមួយយើង ដោយគ្រាន់ ស្កេនរូបខាងលើ ឬចូលរួមយោបល់របស់អ្នកតាមរយៈ

បួសស៊ូណិត(បួសស្ម័គ្រចិត្ត)

មេរៀន: បួសស៊ូណិត (បួសស្ម័គ្រចិត្ត)

មេរៀន: បួសស៊ូណិត

(ការបួសដោយស្ម័គ្រចិត្ត)

អល់ឡោះជាម្ចាស់ទ្រង់បានដាក់កាតព្វកិច្ចឱ្យបួសតែមួយខែរ៉ម៉ាឌនប៉ុណ្ណោះក្នុងមួយឆ្នាំ។ ប៉ុន្តែទ្រង់ក៏បានជំរុញ និងបើកឱកាសឱ្យយើងបួសនៅថ្ងៃផ្សេងៗទៀត ដើម្បីប្រមូលផលបុណ្យបន្ថែម និងទទួលបាននូវក្តីមេត្តាករុណាពីទ្រង់។


នៅក្នុងមេរៀននេះ អ្នកនឹងបានស្វែងយល់អំពី៖

  • ប្រភេទនៃការបួសស៊ូណិត (ស្ម័គ្រចិត្ត) មួយចំនួន
  • ឧត្តមភាព និងផលបុណ្យដ៏ធំធេងនៃការបួសទាំងនោះ
Ashura

១. ការបួសថ្ងៃអាស៊្ហូរ៉ា

គឺជាថ្ងៃទី១០ នៃខែមូហារ៉ម (ខែទីមួយនៃប្រតិទិនឥស្លាម)។ ថ្ងៃនេះគឺជាថ្ងៃដែលអល់ឡោះបានសង្គ្រោះព្យាការីមូសាឱ្យរួចផុតពីស្តេចហ្វៀរអោន (ផារ៉ាអុង)។ ការបួសថ្ងៃនេះជាការថ្លែងអំណរគុណចំពោះអល់ឡោះ និងជាការអនុវត្តតាមព្យាការីមូហាំម៉ាត់ ﷺ។

"ការបួសថ្ងៃអាស៊្ហូរ៉ា គឺវាលុបលាងនូវបាបកម្មក្នុងឆ្នាំកន្លងផុតទៅ។"

មូស្លីម: ១១៦២

ចំណាំ៖ គេពេញចិត្តឱ្យបួសមួយថ្ងៃមុន (ថ្ងៃទី៩) ភ្ជាប់ជាមួយថ្ងៃអាស៊្ហូរ៉ា (ថ្ងៃទី១០) ផងដែរ។

Arafat

២. ការបួសថ្ងៃអារ៉ហ្វះ

គឺជាថ្ងៃទី៩ នៃខែហ្ស៊ុលហ៊ិជ្ជះ (ខែទី១២) ដែលជាថ្ងៃអ្នកធ្វើហាជ្ជីប្រមូលផ្តុំគ្នានៅវាលអារ៉ហ្វះ។ សម្រាប់អ្នកដែលមិនបានទៅធ្វើហាជ្ជី ការបួសនៅថ្ងៃនេះមានឧត្តមភាពខ្ពស់បំផុត។

"ការបួសថ្ងៃអារ៉ហ្វះ គឺវាលុបលាងនូវបាបកម្មក្នុងឆ្នាំដែលកន្លងផុតទៅ និងឆ្នាំដែលនឹងមកដល់។"

មូស្លីម: ១១៦២
Shawwal

៣. បួស៦ថ្ងៃ ក្នុងខែស្ហាវវ៉ាល

ខែស្ហាវវ៉ាលគឺជាខែបន្ទាប់ពីខែរ៉ម៉ាឌន (ខែទី១០)។ ការបួស៦ថ្ងៃបន្ថែមក្នុងខែនេះ ក្រោយពីបានបួសខែរ៉ម៉ាឌនរួចរាល់ នឹងទទួលបានផលបុណ្យដ៏មហាសាល។

"ជនណាបួសខែរ៉ម៉ាឌន បន្ទាប់មកគេបួស៦ថ្ងៃទៀតនៃខែស្ហាវវ៉ាល ប្រៀបដូចជាគេបួសមួយឆ្នាំពេញ។"

មូស្លីម: ១១៦៤
Three Days Fasting

៤. បួស៣ថ្ងៃ រៀងរាល់ខែ

គឺជាការផ្ដែផ្ដាំដ៏សំខាន់មួយរបស់ព្យាការីមូហាំម៉ាត់ ﷺ ទៅកាន់ដៃគូរបស់លោក។ ការបួសនេះអាចធ្វើនៅថ្ងៃណាក៏បានក្នុងខែនីមួយៗ។

"...សំណព្វចិត្តរបស់ខ្ញុំ (ព្យាការី) បានផ្ដែផ្ដាំខ្ញុំនូវ៣ចំណុច... គឺបួស៣ថ្ងៃរៀងរាល់ខែ, សឡាតហ្ទូហា និងសឡាតវីតៀរមុនចូលគេង។"

រាយការណ៍ដោយ អាពូហ៊ូរ៉យរ៉ោះ (ពូខរី: ១១៧៨, មូស្លីម: ៧២១)
ការបង្ហោះពាក់ព័ន្ធ :

Post a Comment