បន្ដបេសកកម្មនេះជាមួយយើង ដោយគ្រាន់ ស្កេនរូបខាងលើ ឬចូលរួមយោបល់របស់អ្នកតាមរយៈ

លក្ខណៈសម្បត្តិរបស់ព្យាការីមូហាំម៉ាត់

ពិតជាល្អណាស់! ការប្រើប្រាស់ Bootstrap នឹងជួយធ្វើឱ្យមេរៀននេះកាន់តែមានរចនាសម្ព័ន្ធ និងងាយស្រួលអាននៅលើឧបករណ៍ផ្សេងៗ។ នេះគឺជាកូដ HTML ដែលបានបញ្ចូល Bootstrap ជំនាន់ចុងក្រោយ (Bootstrap 5.3.x) ទៅក្នុងខ្លឹមសារអត្ថបទមេរៀនរបស់អ្នក ដោយរក្សាខ្លឹមសារដើម និងបន្ថែមការរចនាបន្តិចបន្តួចដើម្បីភាពទាក់ទាញ៖ មេរៀន៖ លក្ខណៈសម្បត្តិរបស់ព្យាការីមូហាំម៉ាត់ ﷺ

មេរៀន៖ លក្ខណៈសម្បត្តិរបស់ព្យាការី មូហាំម៉ាត់ ﷺ

ស្វែងយល់អំពីចរិតលក្ខណៈមួយចំនួនរបស់ព្យាការី ដើម្បីបង្កើនសេចក្តីស្រឡាញ់ចំពោះលោកនៅក្នុងដួងចិត្ត។

លក្ខណៈសម្បត្តិរបស់ព្យាការី មូហាំម៉ាត់ ﷺ

ព្យាការី មូហាំម៉ាត់ ﷺ មានគុណសម្បតិ្ត និងចរិតលក្ខណៈល្អ បំផុត។ លោកត្រូវបានគេប្រោសប្រទាននូវគុណសម្បត្ដិដ៏ខ្ពង់ខ្ពស់គួរឱ្យស្ញប់ស្ញែង និងមានសុជីវធម៌ខ្ពង់ខ្ពស់។ អ្នកណាដែលធ្វើការពិចារណាលើគុណសម្បត្ដិ និងចរិតលក្ខណៈរបស់លោក គឺគេនឹងឃើញថា ព្យាការី គឹជាមនុស្សដ៏អស្ចារ្យបំផុតតែម្នាក់គត់ ក្នុងចំណោមមនុស្សជាតិដែលយើងធ្លាប់បានស្គាល់។

លោកគឺជាខ្ញុំបម្រើដ៏ល្អបំផុតរបស់អល់ឡោះ និងជាទីស្រឡាញ់បំផុតចំពោះអល់ឡោះដ៏មហាខ្ពង់ខ្ពស់បំផុត។ លោកគឺជាមនុស្សជំនិតរបស់អល់ឡោះ ដែលទ្រង់បានជ្រើសរើស។ លោកគឺជាខ្ញុំបម្រើរបស់អល់ឡោះដែលពេញលេញបំផុតក្នុងការគោរពប្រណិប័តន៍ និងជាអ្នកដែលមានចរិតល្អបរិសុទ្ធបំផុត ចិត្តសប្បុរសបំផុត និងជាអ្នកដែលស្គាល់អល់ឡោះដ៏ខ្ពង់ខ្ពស់បំផុត និងល្អឥតខ្ចោះបំផុតក្នុងចំណោមខ្ញុំបម្រើទាំងឡាយនៃទ្រង់។ អល់ឡោះបានជ្រើសរើសលោកឱ្យធ្វើជាអ្នកនាំសារ និងជាព្យាការីរបស់ទ្រង់សម្រាប់សកលលោកទាំងមូល។ លោកគឺជាអ្នកកណ្តាលរវាងអល់ឡោះ និងមនុស្សលោកក្នុងការដឹកនាំពួកគេឆ្ពោះទៅរកប្រការល្អ និងអំពាវនាវទៅកាន់សេចក្តីចង្អុលបង្ហាញ។

អល់ឡោះបានជ្រើសរើសលោកពីពូជពង្សដែលល្អបំផុត និងមានកិត្យានុភាពបំផុតនៃមនុស្សជាតិ។ លោកត្រូវបានស្គាល់ជាមួយនឹងលក្ខណៈជាមនុស្សដ៏ពេញលេញបំផុតទាក់ទងនឹងចរិតលក្ខណៈ និងរូបសម្បត្តិ។ លោកក៏មានភាពពេញលេញបំផុតផ្នែកទម្រង់ និងរូបរាងដ៏ស្រស់ស្អាត មានមុខភ្លឺ ចរិយាថ្លែថ្នូរ និងខ្ពង់ខ្ពស់ សូមពរជ័យ និងសន្តិភាពរបស់អល់ឡោះកើតមានដល់លោក។

ហើយក្នុងចំណោមចរិតលក្ខណៈ របស់លោក មានដូចខាងក្រោម៖

លោកជាមនុស្សដែលមានរូបសម្បត្តិល្អផូរផង់បំផុតក្នុងចំនោមមនុស្សទាំងឡាយដែលមានកម្ពស់មិនខ្ពស់ពេក ឬទាបពេកទេ ប៉ុន្តែលោកមានកម្ពស់ខ្ពស់ល្មម។ លោកមានកម្ពស់ខ្ពស់ជាងអ្នករាល់គ្នាដែលបានដើរជាមួយលោក ហើយពេលលោកអង្គុយ ស្មារបស់លោកខ្ពស់ជាងអ្នករាល់គ្នាដែលអង្គុយជាមួយលោក។ កម្ពស់និងទទឹងខ្លួនរបស់លោកគឺសមសួនយ៉ាងល្អឥតខ្ចោះ。

លោកក៏មិនធាត់ពេកដែរ។ ក្បាលពោះរបស់លោកសំប៉ែតស្មើដើមទ្រូង រាងល្មម មិនប៉ោង ឬស្គមពេកដែរ。

លោកជាមនុស្សដែលស្រស់ស្អាតបំផុត មានពន្លឺបំផុតពេលមើលពីចម្ងាយ ល្អហើយសមសួនបំផុតពេលបានមើលជិត។

អាណាស្ស ពិន ម៉ាលីគ បានពិពណ៌នាអំពីព្យាការី ថា៖ «ក្នុងចំណោមប្រជាជនរបស់លោក គឺលោកមានកម្ពស់មធ្យម មិនខ្ពស់ពេក ឬទាបនោះទេ»។

ពូខរី ៖ (៣៥៤៧)

លោក មានវង់ភក្ត្រល្អផូរផង់បំផុតក្នុងចំណោមមនុស្សទាំងឡាយ វង់ភក្ត្ររបស់លោកមានរាងមូល តែក៏មិនមូលខ្លាំងពេកទេ។ ផ្ទុយទៅវិញ គឺផូរផង ស្រស់ស្អាតខ្លាំង មានរស្មីភ្លឺចែងចាំង ដូចវង់ចន្ទ្រានៅរាត្រីពេញបូណ៌មី។ សម្រស់នៃវង់ភក្រ្តរបស់លោកនឹងជួយសម្រាលទុក្ខដល់អ្នករាល់គ្នាដែលបានឃើញលោក។ ប្រសិនបើលោកពេញចិត្តរីករាយចំពោះអ្វីមួយ នោះសញ្ញាលើថ្ងាសរបស់លោកនឹងបង្ហាញប្រាប់ពីការរីករាយរបស់លោក។ ត្រចៀករបស់គាត់មានរាងល្អស្អាត។

លក្ខណៈសម្បត្តិនៃវង់ភក្ត្រដ៏ថ្លៃថ្លារបស់ព្យាការី មូហាំម៉ាត់ ﷺ
  1. លោកមានចិញ្ចើមវែងស្រលូន លាតសន្ធឹងដល់ចុងភ្នែក ហើយកោង ភ្ជាប់បន្តិចជាមួយនឹងសក់ ដែលគ្មាននរណាម្នាក់កត់សម្គាល់ឡើយ លុះត្រាតែពួកគេមើលយ៉ាងយកចិត្តទុកដាក់។
  2. ភ្នែករបស់លោកធំទូលាយ មានមានពណ៌សភ្លឺ ហើយមានកែវភ្នែកពណ៌ខ្មៅរលោង។ សរសៃឈាមតូចៗនៅក្នុងភ្នែករបស់លោកមានពណ៌ក្រហមស្រាល។ រោមភ្នែករបស់លោកវែងស្អាតដូចគេពាក់អ៊ីចឹង។
  3. ច្រមុះរបស់លោកវែងល្មម និងមានខ្ទង់ច្រមុះរាងខ្ពស់ស្អាត មានរស្មីគួរឱ្យចង់គយគន់។
  4. ថ្ពាល់ហាប់ មានសាច់តិចៗ និងមានស្បែកស្តើងរលោង។
  5. លោកមានមាត់ស្អាត បបូរមាត់ស្តើង និងមានធ្មេញស ភ្លឺចែងចាំង។ ធ្មេញខាងមុខរបស់លោករង្វើល នៅពេលលោកនិយាយ វាហាក់ដូចជាពន្លឺចេញពីចន្លោះធ្មេញខាងមុខរបស់លោក ហើយការសើចរបស់លោកគឺជាការញញឹម។
  6. ករបស់លោកវែងស្អាត សភ្លឺថ្លាដូចប្រាក់។

ពុកចង្ការរបស់លោក ក្រាស់ មានពណ៌ខ្មៅ។ គេអាចមើលឃើញយ៉ាងច្បាស់ នៅចន្លោះចង្កានិងបបូរមាត់ខាងក្រោមរបស់លោក។ ហើយរោមក្រោមបបូរមាត់ខាងក្រោមរបស់លោកដុះចូលទៅក្នុងរោមពុកចង្ការយ៉ាងស្អាត ហាក់ដូចជាផ្នែកមួយនៃវាអ៊ីចឹងដេរ។

ព្យាការី មានសម្បុរល្អបំផុតក្នុងចំណោមមនុស្សទាំងឡាយ។ ស្បែករបស់លោក គឺមានពណ៌សលាយក្រហម។ មុខរបស់លោកសភ្លឺថ្លា និងចែងចាំង។

ជូពៀរ ពិន មុតអ៊ីមបានពិពណ៌នាអំពីព្យាការី ថា៖ “លោកមានក្បាលដ៏ទូលាយ មាន សម្បុរសលាយក្រហម និងនិងមានពុកចង្ការធំក្រាស់” ។

(អ៉ះម៉ាត់ ៖៩៤៤)

ព្យាការី មានសក់ក្រាស់ ហើយដល់់ពាក់កណ្តាលត្រចៀក ។ ហើយពេលខ្លះវែងដល់ស្មារបស់លោក។ សក់របស់លោកមិនរួញ ហើយក៏មិនត្រង់ភ្លឹងនោះដែរ។ ពេលខ្លះលោកទុកសក់របស់លោកគ្របថ្ងាស និងពេលខ្លះទៀតលោកលើកសក់ឡើងលើ មិនឱ្យសក់គ្របថ្ងាសឡើយ។

លោកក៏តាហ្ទះបាននិយាយថា៖ ខ្ញុំបានសួរអាណាស្ស​ ពិន ម៉ាលីគថា៖ តើសក់របស់ព្យាការីមានលក្ខណៈដូចម្តេច? លោកក៏បានឆ្លើយថា៖ «លោកមានសក់មិនរួញ ហើយក៏មិនត្រង់ភ្លឹងនោះដែរ។ ពេលខ្លះសក់របស់លោកពាក់កណ្តាលត្រចៀក ហើយពេលខ្លះវែងដល់ស្មា»។

(ពូខរី៖​៥៩០៥ និង មូស្លីម ៖ ២៣៣៨)

សក់ស្កូវនៅលើក្បាល និងពុកចង្ការរបស់លោកមិនលើសពី 20 ទេ ហើយភាគច្រើនគឺស្ថិតនៅចន្លោះចង្កា និងបបូរមាត់ខាងក្រោមរបស់លោក។ ចំណែកសក់ស្កូវគឺនៅម្ដុំក្រយៅក្បាល។

ព្យាការី បានសិតសក់ និងថែរក្សាសក់របស់លោកយ៉ាងល្អ ដោយមិនកែប្រែ ឬឆ្នៃម៉ូតនោះឡើយ ហើយលោកចាប់ផ្តើមសិតសក់ដោយផ្នែកខាងស្តាំមុន។

  1. លោកមានស្មាធំទូលាយ ទ្រូង និងខ្នងស្រលន ហើយមានសក់ច្រើននៅចំហៀងស្មារបស់លោក។
  2. ខ្នងរបស់លោកមានពណ៌សដូចដុំប្រាក់។
  3. លោកមានដៃវែង និងម្រាមដៃវែងស្រលន បាតដៃធំ។ ឆ្អឹងកំភួនដៃរបស់លោកមាំមួននិងមិនមានស្នាមអ្វីឡើយ។ ដៃរបស់លោកមានរោម។ ប្រអប់ដៃរបស់លោកធំទូលាយ និងមានសាច់ហាប់ណែន រលោងជាងសូត្រ។

អាណាស្ស បាននិយាយថា៖ «ខ្ញុំមិនដែលបានប៉ះ ឬកាន់សូត្រ ណាដែលទន់ជាងប្រអប់ដៃរបស់ព្យាការី មូហាំម៉ាត់ ﷺ ឡើយ»។

ពូខរី ៖ 3561 និង មូស្លីម ៖ 2330

នៅជិតស្មាខាងឆ្វេងរបស់លោកមានត្រានៃភាពជាព្យាការី វាជាដំុសាច់មួយដុំដែលលិចចេញមក ហើយមានពណ៌ស្រដៀងទៅនឹងពណ៌នៃរាងកាយរបស់លោក។ វាមានទំហំប៉ុនស៊ុតរបស់សត្វព្រាបដែលហ៊ុមព័ទ្ធដោយប្រជ្រុយ និងមានសក់នៅលើត្រានោះ។

ចាពៀរ ពិន សាមូរ៉ោះ បាននិយាយថា៖ «ខ្ញុំបានឃើញត្រានៅលើស្មារបស់លោកដូចជាស៊ុតរបស់សត្វព្រាបដែលមានពណ៌ស្រដៀងនឹង ស្បែកនៃរាងកាយរបស់លោក»។

(មូស្លីម ៖ ២៣៤៤)

  1. លោកមានទ្រូងធំទូលាយ
  2. ពោះរបស់លោកមិនប៉ោងជាងទ្រូងទេ។
  3. ហើយផ្នែកចំហៀងខ្លួនរបស់លោកក៏មិនលេចចេញ ឬហៀរធំលើសដងខ្លួននោះទេ។
  4. លោកមានរោមមួយជួរពីក្រោមបំពង់កចុះដល់ផ្ចិត ដោយគ្មានរោមណាផ្សេងនៅលើទ្រូង និងផ្ចិតរបស់លោកឡើយ។
  5. ក្លៀករបស់លោកមានពណ៌ស ហើយគ្មានរោមនោះឡើយ។

  1. លោកមានជើង និងកំភួនជើងធំស្រលន។ កំភួនជើងរបស់លោកសប្រៀបដូចគមល្មើ និងភ្លឺមត់ខៃ។
  2. ប្រអប់ជើងរបស់លោកធំស្រលន និងទន់ ហើយគ្មានស្លាកស្នាម ឬស្នាមប្រេះឡើយ។ មេជើងរបស់លោកវែងជាងម្រាមជើងផ្សេងទៀត។
  3. កែងជើងរបស់លោកមានសាច់តិចតួច។
  4. ប្រអប់ជើងរបស់លោកមានក្លោងធំ ផ្នែកខាងលើរាងខ្ពស់ផុតពីដី ហើយបាត់ជើងខាងក្រោមរាងខ្ពស់។

ញើសរបស់លោកមានក្លិនក្រអូបជាង ម៊ីស (ប្រភេទទឹកអប់មួយប្រភេទ)។ អ្នកណាហើយដែលបានចាប់ដៃព្យាការី នោះក្លិនក្រអូបរបស់លោកនឹងនៅលើដៃរបស់គេពេញមួយថ្ងៃ។ ហើយលោកប្រើប្រាស់ទឹកអប់ស្ទើរគ្រប់ពេលវេលា។

អាណាស្ស បាននិយាយថា៖ «ខ្ញុំមិនដែលធុំក្លិនទឹកអប់ ឬក្លិន ក្រអូបណា ដែលក្រអូប និងស្រស់ស្រាយជាងក្លិនក្រអូបរបស់អ្នកនាំសាររបស់អល់ឡោះ ឡើយ»។

(មូស្លីម ៖ ២៣៣០)

បណ្តុំនៃសេចក្តីថ្លែងការណ៍ដែលពិពណ៌នាអំពីចរិតលក្ខណៈដ៏ថ្លៃថ្នូររបស់ព្យាការី មូហាំម៉ាត់ ﷺ

អល់ឡោះបានមានព្រះបន្ទូលថា៖ «ហើយពិត ប្រាកដណាស់! អ្នកគឺជាអ្នកដែលមានចរិតដ៏ថ្លៃថ្នូរ»។

(ជំពូក អាល់ក៏ឡាំ ៖ ៤)

នៅពេលដែលជីបរ៉េលបានមកជួបព្យាការី ជាលើកដំបូង លោកពិតជាមានការភ័យខ្លាចណាស់ ហើយលោកបានប្រាប់ទៅដល់អ្នកស្រីខទីហ្ចះដែលជាភរិយារបស់លោកថា៖ «ខ្ញុំពិតជាមានការភ័យខ្លាចខ្លាំងណាស់»។ ហើយអ្នកស្រ្តីបានតបថា៖ «ចូរបងរីករាយចុះ ដ្បិតអល់ឡោះ នឹងមិនធ្វើឱ្យបងអាប់ឱនឡើយ ព្រោះបងបានរក្សាទំនាក់ទំនងល្អជាមួយញាតិមិត្ត និយាយតែពាក្យពិត ជួយជនក្រីក្រ និងទុរគត ផ្តល់ភាពរីករាយដល់ភ្ញៀវ និងជួយអ្នកដែល រងគ្រោះ មិនអ៊ីចឹង!» ។

(ពូខរី ៖ ៤៩៥៣ និង មូស្លីម ៖ ១៦០)
១. សេចក្តីសុចរិតរបស់ព្យាការី មូហាំម៉ាត់ ﷺ

ព្យាការី ត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាបុគ្គលដែលគួរឱ្យទុកចិត្ត និងមានភាពស្មោះត្រង់ រហូតដល់កម្រិតមួយដែលលោកត្រូវបានគេដាក់ឈ្មោះដោយប្រជាជនរបស់លោកថាជា "អ្នកដែលគួរឱ្យទុកចិត្ត" ។ ថ្វីបើមានអរិភាពរបស់ពួកគេចំពោះលោកក្រោយការប្រកាសថាជាព្យាការីក៏ដោយ ក៏ពួកគេនៅតែបន្តប្រគល់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងទំនុកចិត្តរបស់ពួកគេជាមួយលោកដូចដើម។

២. សេចក្តីអាណិតស្រលាញ់ និងមេត្តាករុណារបស់ព្យាការី មូហាំម៉ាត់ ﷺ

ព្យាការី មានចិត្តអាណិតស្រលាញ់ និងមេត្តាករុណាចំពោះប្រជាជាតិរបស់លោកជាខ្លាំង។ ដូចដែលអល់ឡោះមានព្រះបន្ទូលថា៖

«ជាការពិតណាស់ អ្នកនាំសារម្នាក់(មូហាំម៉ាត់) ដែលចេញពីពូជពង្សរបស់ពួកអ្នកបានមកដល់ពួកអ្នក។ លោកជាអ្នកទទួលរងការលំបាកចំពោះអ្វីដែលពួកអ្នកបានទទួលរងការលំបាកនោះ។ លោកជាអ្នកខ្វល់ខ្វាយចង់បាន(នូវប្រការល្អ)ដល់ពួកអ្នក និងជាអ្នកមេត្ដាករុណា អាណិតស្រឡាញ់ដល់បណ្ដាអ្នកដែលមានជំនឿ»។

(ជំពូក អាល់តាវប៉ាស ៖ ១៥៩)

ទ្រង់មានព្រះបន្ទូលទៀតថា៖

«ដោយសារមានក្ដីអាណិតស្រឡាញ់ពីអល់ឡោះ អ្នក (មូហាំម៉ាត់)បានធ្វើទន់ភ្លន់ចំពោះពួកគេ។ តែបើអ្នកមានអាកប្បកិរិយាកោងកាចនិងរឹងរូសវិញនោះ គឺពួកគេនឹងចាកចេញពីអ្នកជា មិនខាន»។

(ជំពូក អាលីអ៊ីមរ៉ន ៖ ១៥៩)
៣. ការលើកលែងទោស និងការអាធ្យាស្រ័យរបស់ព្យាការី មូហាំម៉ាត់ ﷺ

នៅពេលដែលរ៉សូលុលឡោះ បានត្រឡប់មកកាន់ទីក្រុងម៉ាក្កះ បន្ទាប់ពីបានដណ្តើមវាត្រឡប់មកវិញនោះ គឺមានមេដឹកនាំដែលប្រឆាំង និងក្រុមរបស់ពួកគេជាច្រើន បានឈរនៅចំពោះមុខលោកធ្វើការចុះចូល បន្ទាប់ពីបានបង្ហាញការស្អប់ខ្ពើម និងការបំពានយ៉ាងខ្លាំងចំពោះលោក និងសហការីរបស់លោកអស់រយៈពេលជាច្រើនឆ្នាំ។ ទោះជាយ៉ាងនេះក៏ដោយ លោកគ្រាន់តែនិយាយទៅកាន់ពួកគេថា៖ «គ្មានការស្តីបន្ទោសចំពោះអ្នកទាំងអស់គ្នានោះឡើយនៅថ្ងៃនេះ ចូរអ្នកទៅចុះ ពួកអ្នកមានសេរីភាពហើយ!»។

៤. ភាពខ្នះខ្នែងរបស់លោកក្នុងការដឹកនាំ និងចង្អុលបង្ហាញទៅកាន់មនុស្សលោក

លោកមានឆន្ទៈមុះមត់ជាខ្លាំងក្នុងការណែនាំមនុស្សលោក ដោយលោកស្ទើរតែគ្រោះថ្នាក់មកលើខ្លួនឯង ព្រោះតែសេចក្តីបារម្ភចំពោះពួកគេ។ ព្រះជាម្ចាស់មានបន្ទូលថា៖

«ហើយប្រហែលជាអ្នក(មូហាំម៉ាត់)នឹងធ្វើឱ្យខ្លួនឯងវិនាស ដោយសារតែភាពទុក្ខព្រួយចំពោះការបែរចេញ(ពីជំនឿ)របស់ពួកគេ ប្រសិនបើពួកគេមិនបានជឿលើគម្ពីរគួរអាននេះ»។

(ជំពូក អាល់កាសហ្វី ៖ ៦)
៥. ភាពក្លាហាន និងថាមពលរបស់ព្យាការី មូហាំម៉ាត់ ﷺ

អាលី ពិន អាពីត៏ឡិប ដែលជាមនុស្សម្នាក់ដ៏ក្លាហានបំផុត បានរៀបរាប់ពីភាពក្លាហានរបស់ព្យាការី ថា៖

«នៅពេលដែលសមរភូមិកាន់តែក្តៅកគុក ហើយភាគីទាំងពីរកំពុងតែប្រឈមមុខដាក់គ្នា ពួកយើងបានស្វែងរកមើលរ៉ស៊ូលុលឡោះ ពេលនោះស្រាប់តែយើងឃើញថាគ្មាននរណាម្នាក់ដែលនៅជិតសត្រូវជាងលោកនោះេឡើយ» ។

(អះម៉ាត់ ៖ ១៣៤៧)

© រក្សាសិទ្ធិគ្រប់យ៉ាង។ មេរៀនរៀបចំឡើងដើម្បីផ្សព្វផ្សាយចំណេះដឹង។

ការកែសម្រួល និងការពន្យល់៖ HTML Structure: ប្រើ និង សម្រាប់ស្តង់ដារ HTML5 និងបញ្ជាក់ភាសាខ្មែរ។ Bootstrap CSS & JS: បានបញ្ចូល CDN links សម្រាប់ Bootstrap 5.3.3 CSS (ក្នុង ) និង JS Bundle (នៅចុង ដើម្បីឱ្យទំព័រផ្ទុកលឿនជាងមុន)។ Custom CSS: បន្ថែម