បន្ដបេសកកម្មនេះជាមួយយើង ដោយគ្រាន់ ស្កេនរូបខាងលើ ឬចូលរួមយោបល់របស់អ្នកតាមរយៈ

ការធ្វើសាក្សីថា គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ

ព័ត៌មានរបស់មេរៀន

សាសនាឥស្លាមបានផ្តល់ឲ្យពាក្យសក្ខីកម្ម(កាលីម៉ះស្ហាហាហ្ទះ)ទាំងពីរ គឺ أشهد أن لا إله إلا الله وأشهد أن محمداً رسول الله" នូវឋានៈដ៏ធំធេង និងឧត្តុង្គឧត្តម ខ្ពង់ខ្ពស់បំផុត។ នៅក្នុងមេរៀននេះ អ្នកនឹងសិក្សាអំពីអត្ថន័យនៃពាក្យ لا إله إلا الله ឋានៈរបស់វា និងគោលគ្រឹះ(រូកុន)របស់វា។


គោលបំណង
  1. ដឹងពីអត្ថន័យនៃពាក្យសក្ខីកម្ម لاإله إلاالله (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ត្រឹមត្រូវ មានតែអល់ឡោះ)
  2. ដឹងពីឋានៈនៃពាក្យសក្ខីកម្ម لاإله إلاالله
  3. ដឹងពីគោលគ្រឹះរបស់ពាក្យសក្ខីកម្ម لاإله إلاالله


ឋានៈរបស់ពាក្យ لا إله إلا الله (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ)

  1. វាជាកាតព្វកិច្ចដំបូងគេបង្អស់ចំពោះអ្នកមូស្លីម។ ដូច្នេះ ជនណាដែលមានបំណងចង់ចូលកាន់សាសនាឥស្លាម គឺចាំបាច់លើបុគ្គលនោះត្រូវជឿជាក់លើពាក្យនេះ និងពោលវាចេញពីមាត់។
  2. ជនណាដែលបានពោលវាដោយការជឿប្រាកដក្នុងចិត្ត និងស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចាស់ នោះវានឹងក្លាយជាមូលហេតុមួយក្នុងការរួចផុតពីភ្លើងនរក ដូចដែលព្យាការី សអវ លោកបានមានប្រសាសន៍ថា៖ “ពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់បម្រាមលើភ្លើងនរកចំពោះអ្នកដែលបានពោលថា لا إله إلا الله (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ) ដោយស្វែងរកការពញចិត្តពីអល់ឡោះ”។ (ពូខរី៖៤២៥, មូស្លីម៖៣៣)
  3. ជនណាដែលបានស្លាប់នៅលើពាក្យនេះក្នុងនាមជាអ្នកដែលមានជំនឿនឹងវា ពិតណាស់រូបគេនឹងស្ថិតក្នុងចំណោមអ្នកដែលចូលឋានសួគ៌ ដូចដែលព្យាការី សអវ លោកបានមានប្រសាសន៍ថា៖ “បុគ្គលណាដែលបានស្លាប់ ហើយគេដឹងថា ពិតប្រាកដណាស់ គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ត្រឹមត្រូវមានតែអល់ឡោះ គឺបុគ្គលនោះនឹងបានចូលឋានសួគ៌”។ (អះម៉ាត់៖៤៦៤)

អត្ថន័យនៃពាក្យ لا إله إلا الله

ពោលគឺ គ្មានទេម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។ ដូចនេះ វាជាការបដិសេធចំពោះភាពជាព្រះជាម្ចាស់ដែលត្រូវគោរពសក្ការៈក្រៅពីអល់ឡោះជាម្ចាស់ដ៏មហាខ្ពង់ខ្ពស់ ហើយទទួលស្គាល់អល់ឡោះតែមួយ(ថាជាព្រះដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ)ដោយគ្មានដៃគូរួមជាមួយទ្រង់ឡើយ។

“ព្រះជាម្ចាស់” គឺសំដៅលើអ្នកដែលត្រូវគេគោរពសក្ការៈ ជាអ្នកដែលគេត្រូវមានចិត្តឱនលំទោនទៅចំពោះ ហើយគេលើកតម្កើង បួងសួងសុំ កោតខ្លាច និងមានក្តីសង្ឃឹមចំពោះ។ ហេតុនេះ បុគ្គលណាដែលឱនលំទោនទៅចំពោះអ្វីមួយ ហើយបន្ទាបខ្លួនទៅចំពោះរបស់នោះ ស្រឡាញ់របស់នោះ មានក្តីសង្ឃឹមលើរបស់នោះ គឺគេពិតជាបានយករបស់នោះធ្វើជាព្រះជាម្ចាស់គោរពសក្ការៈហើយ។ ហើយអ្វីដែលត្រូវបានគេគោរពសក្ការៈទាំងអស់នោះ គឺជាព្រះក្លែងក្លាយ លើកលែងតែព្រះជាម្ចាស់តែមួយគត់ នោះគឺអល់ឡោះជាម្ចាស់ ជាព្រះដែលជាអ្នកបង្កើតអ្វីៗទាំងអស់ដ៏មហាខ្ពង់ខ្ពស់។

ពិតណាស់ ទ្រង់ជាព្រះជាម្ចាស់ដែលសក្តិសមនឹងឲ្យគេគោរពសក្ការៈតែមួយគត់ គ្មានព្រះឯណាផ្សេងក្រៅពីទ្រង់ឡើយ។ ទ្រង់ជាអ្នកដែលគេត្រូវគោរពសក្ការៈដោយក្តីស្រឡាញ់ លើកតម្កើង បន្ទាបខ្លួន កោតខ្លាច ប្រគល់ការទុកចិត្ត និងបួងសួងសុំអំពីទ្រង់។ ដូចនេះ គេមិនត្រូវបួងសួងសុំពីនរណាក្រៅពីអល់ឡោះឡើយ ហើយក៏មិនត្រូវសុំជំនួយពីនរណាក្រៅពីទ្រង់នោះដែរ។ មិនត្រូវប្រគល់ការទុកចិត្តលើនរណាក្រៅពីទ្រង់ មិនត្រូវប្រតិបត្តិសឡាត(ថ្វាយបង្គំ)ទៅចំពោះនរណាក្រៅពីទ្រង់ និងមិនត្រូវសំឡេះសត្វដើម្បីបញ្ជិតខ្លួនទៅចំពោះនរណាក្រៅពីទ្រង់ឡើយ។ ដូច្នេះ ចាំបាច់ត្រូវមានចិត្តស្មោះស ជ្រះថ្លាក្នុងការគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ដូចដែលទ្រង់បានមានបន្ទូលថា៖ “ហើយពួកគេមិនត្រូវបានគេបញ្ជាឱ្យធើ្វអ្វីក្រៅពីឱ្យពួកគេគោរពសក្ការៈចំពោះអល់ឡោះដោយចិត្ដស្មោះស និងត្រឹមត្រូវចំពោះទ្រង់ឡើយ”។ (អាល់ហ្ពៃយីណះ៖៤)

ជនណាដែលគោរពសក្ការៈទៅចំពោះអល់ឡោះជាម្ចាស់ដោយចិត្តស្មោះសចំពោះទ្រង់ នោះហើយជាការបញ្ជាក់ពីអត្ថន័យរបស់ពាក្យ لا إله إلا الله (គ្មានម្ចាស់ណាត្រូវគេគោពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ)។ ពេលនោះ គេនឹងទទួលបានសុភមង្គលដ៏ធំធេង ចិត្តស្ងប់ ក្តីរីករាយ និងទទួលបាននូវជីវិតរស់នៅមួយដ៏ល្អប្រសើរ។ ជាការពិតណាស់ ដួងចិត្តរបស់គេមិនមានស្ងប់សុខពិតប្រាកដនៅក្នុងចិត្ត គ្មានភាពនឹងនរ និងសន្តិភាពផ្លូវចិត្តឡើយ លើកលែងតែការទទួលយកអល់ឡោះតែមួយគត់ក្នុងការគោរពសក្ការៈប៉ុណ្ណោះ ដូចដែលអល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលថា៖ “ជនណាហើយដែលបានសាងអំពើល្អក្នុងចំណោមបុរស ឬស្ដ្រី ហើយគេជាអ្នកមានជំនឿទៀតនោះ យើងពិតជានឹងធ្វើឱ្យគេមានជីវិតរស់នៅដ៏ល្អប្រសើរ”។ (អាន់ណះល៍៖៩៧)

គោលគ្រឹះ(រូកុន)របស់ពាក្យ لاإله إلاالله

  1. គោលគ្រឹះទីមួយ៖ (لا إله) (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ) គឺបដិសេធនូវការគោរពសក្ការៈចំពោះអ្វីផ្សេងក្រៅពីអល់ឡោះជាម្ចាស់ និងចាត់ទុកជាមោឃៈចំពោះពហុទេពនិយម(ស្ហ៊ីរិក) ហើយចាំបាច់ត្រូវប្រឆាំង និងបដិសេធចំពោះរាល់អ្វីដែលគេគោរពសក្ការៈទៅចំពោះវាក្រៅពីអល់ឡោះជាម្ចាស់ ទោះបីជាមនុស្ស សត្វ រូបបដិមា ឬផ្កាយជាដើម។
  2. គោលគ្រឹះទីពីរ៖ (إلا الله) (លើកលែងតែអល់ឡោះ) គឺទទួលស្គាល់នូវការគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយអង្គគត់ ហើយត្រូវប្រគល់ជូនទ្រង់តែមួយគត់ចំពោះរាល់ប្រភេទនៃការគោរពសក្ការៈទាំងអស់ ដូចជាការសឡាត(ថ្វាយបង្គំ) ការបួងសួងសុំ និងការប្រគល់ការទុកចិត្តជាដើម។
ការបង្ហោះពាក់ព័ន្ធ :

Post a Comment